រដ្ឋបាលខេត្តរតនគិរី លើកទឹកចិត្តដល់ក្រុមហ៊ុនជាច្រើនឱ្យមកបណ្តាក់ទុនរកស៊ី

រតនគិរី៖​ មន្ទីរព័ត៌មានខេត្តរតនគិរី បានចុះផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥​ ឱ្យដឹងថា​​​ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៣៦ សាខាក្រុមហ៊ុនចំនួន៤៦ និងសហគ្រាសចំនួន៦០។ រដ្ឋបាលខេត្តរតនគិរី បានដាក់ចេញទិសដៅអភិវឌ្ឍន៍អាទិភាពលើវិស័យសិកម្ម និងវិស័យសំខាន់ៗជាច្រើន ជាក់ស្តែងវិស័យកសិកម្ម មានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ដែលធានាបាននូវការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ និងសល់សម្រាប់ការនាំចេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

នៅមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន២៧ ក្នុងនោះ ក្រុមហ៊ុនវៀតណាម មានចំនួន១៣ ក្រុមហ៊ុនចិនមានចំនួន៣ ក្រុមហ៊ុនឥណ្ឌាចំនួន១ និងក្រុមហ៊ុនក្នុងស្រុកមានចំនួន១០ វិនិយោគលើដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមគោយកសាច់។

មន្ទីរព័ត៌មានខេត្តរតនគិរី​ បន្ថែមថា​ ការដាក់ចេញទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ដោយផ្តល់ជាអាទិភាពលើវិស័យសំខាន់ៗមួយចំនួន គឺអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ មន្ទីរព័ត៌មានខេត្តរតនគិរី ថែមទាំងអះអាងទៀតថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលរដ្ឋក្នុងខេត្តរតនគិរី កំពុងខិតខំអនុវត្តការងារ យ៉ាងសកម្ម ដើម្បីសម្រេចឱ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គឺការធានាបាននូវសុខសុវត្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការការពារធនធានធម្មជាតិ និងបរិស្ថាន៕

You might like