ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រ អាចមកទទួលបង្ហាត់បង្រៀនជំនាញតម្បាញសំពត់សឹង ខេត្តតាកែវ

តាកែវ៖​ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ​​ បានបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ជូនដល់ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្របោះបង់ការសិក្សាចំនួន៥៥នាក់ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោកស្រី ម៉ន រតនា បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី ស្របទៅតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រ​​ និងបង្កើនភាពអង់អាចដល់ស្ត្រី។  ដូច្នេះ មន្ទីរកិច្ចការនារីខេត្ត បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គោលដៅសំខាន់គឺជួយដល់ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រ ដែលបានបោះបង់ការសិក្សា ឱ្យមានជំនាញផ្ទាល់ខ្លួនសម្រាប់ចិញ្ចីមជីវិត និងបង្កើនការងារជូនដល់ពួកគាត់ឱ្យមានជំនាញច្បាស់លាស់មួយ។​

លោកស្រីប្រធានមន្ទីរកិច្ចការនារី ​​បន្ថែមថា​ ការបើកវគ្គបណ្ដុះបណ្ដាលនេះ​ ​ក៏នឹងបំផុសគំនិតអ្នកចូលរួមក្នុងវិស័យតម្បាញ​, អភិរក្ស​​ និងផ្សព្វផ្សាយសិល្បៈនៃការតម្បាញដែលជាឯកសណ្ឋានវប្បធម៌ជាតិ។​ លើកកម្ពស់ទីផ្សារ ជំរុញឱ្យអ្នករៀនអាចផលិត និងលក់ផលិតផលតម្បាញតាមទីផ្សារនានា បង្កើនភាពច្នៃប្រឌិត ជំរុញការច្នៃប្រឌិតក្នុងការរចនា និងបង្កើតលំនាំថ្មីៗដែលអាចតាមទាន់នឹងតម្រូវការទីផ្សារផងដែរ៕

You might like