អាមេរិក ពឹងអ៊ុយក្រែន ជួយផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ សម្រាប់ផ្គត់ផ្គង់កងទ័ព

អន្តរជាតិះ- ការចាប់ផ្តើមអាជីវកម្មរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងសហការគ្នាដើម្បីបង្កើតយន្តហោះគ្មានមនុស្សបើកដែលមានប្រសិទ្ធភាពជាងមុន សម្រាប់កងទ័ពសហរដ្ឋអាមេរិក។ នេះបើតាមកាសែត The Wall Street Journal បានរាយការណ៍ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– របាយការណ៍កាសែតដដែល បានបន្ថែមថា មន្ទីរបញ្ចកោណ កំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះបច្ចេកវិទ្យារបស់អ៊ុយក្រែន។

– កាសែត បានសង្កត់ធ្ងន់ថា នេះការចាប់ផ្តើមអាជីវកម្មរបស់អាមេរិក ដែលចំណាយប្រាក់រាប់ពាន់លានដុល្លារ ខណកន្លងមកជួបប្រទះការលំបាកក្នុងការបង្កើតយន្តហោះគ្មានមនុស្សបើកដែលមានប្រសិទ្ធភាព និងមានតម្លៃថោក។

– ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតអ៊ុយក្រែន បានផលិតច្រើនជាង ២ លានគ្រឿង ក្នុងឆ្នាំ ២០២៣ ។
– កាសែតនេះ ក៏បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ក្នុងវិស័យអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើកទំនងជានឹងបន្ត ទោះបីជាមានការពិភាក្សាស្តីពីដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលនៅអ៊ុយក្រែន ក៏ដោយ ៕

 

 

You might like