ដកតំណែង លោកអធិការស្រុកស្វាយទាប និងទម្លាក់ស័ក្តិ២ថ្នាក់ ក្រោយក្រសួងមហាផ្ទៃរកឃើញ

ស្វាយរៀង៖ លោកវរសេនីយ៍ទោ សោម សារ៉នអធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង ដែលរងការចោទប្រកាន់ ថាបានប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ពីជនបរទេសជាថ្នូរនឹងការដោះលែងឱ្យនៅក្រៅច្បាប់ និងការជំរិតទារប្រាក់ពីមន្ត្រីក្រោមឱវាទ ពេលនេះ ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ២ថ្នាក់ បន្ទាប់ពីរកឃើញកំហុស…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

យោងតាមលិខិតក្រសួងមហាផ្ទៃ ជម្រាបជូនអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាក់ថា លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានប្រព្រឹត្តបទល្មើសជាច្រើនដូចជា៖ ការលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ រថយន្តម៉ាក Camry ឆ្លាម ចំនួនមួយគ្រឿង, គោយន្តកែច្នៃចំនួនមួយគ្រឿង និងបញ្ជាឱ្យមន្ត្រីនគរបាលបង់ប្រាក់៥០០ដុល្លារ(ប្រាំរយដុល្លារ) ជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ, បញ្ជាឱ្យអាណាព្យាបាលជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់ចំនួន២០០ដុល្លារ(ពីររយដុល្លារ) ជាថ្នូរនឹងការដោះលែង, បញ្ជាឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន៤០០ដុល្លារ(បួនរយដុល្លារ) ក្នុងមួយបន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី ។ល។

ជាមួយគ្នាផងដែរ លោក សោម សារ៉ន នៅឱ្យជនជាតិបង់ក្លាដេសឆ្លងដែនខុសច្បាប់ បង់ប្រាក់ចំនួន៥០០០ដុល្លារ(ប្រាំពាន់ដុល្លារ)ជាថ្នូរនឹងការដោះលែង, និងការប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ដែលទង្វើទាំងនេះ បានប្រព្រឹត្តផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យមន្ត្រីនគរបាលជាតិកម្ពុជា។ ទន្ទឹមនោះ លោកអធិការនគរបាលស្រុក ពុំបានអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ដោយបានធ្វើឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង។ បន្ទាប់ពីបានរកឃើញកំហុសទាំងនេះ ក្រសួងមហាផ្ទៃ សម្រេចដកតំណែង លោក សោម សារ៉ន ពី អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន០២ថ្នាក់។ ចំណែក លោកអធិការរងម្នាក់, នាយរងផ្នែកអន្តោប្រវេសន៍ និងនាយរងផ្នែកនគរបាលយុត្តិធម៌ អ្នកទាំងបី ត្រូវបានថ្នាក់លើសម្រេចដាក់ពិន័យត្រឹមព្រមានជាលាយលក្ខណ៍អក្សរលើកទី១។

សូមបញ្ជាក់ថា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំនួន២៤រូប ដែលរួមមាន៖ លោកអធិការរង, លោកនាយផ្នែក និងនាយរងប៉ុស្តិ៍នគរបាលទាំង៩ឃុំ ក្នុងស្រុកស្វាយទាប បានរួមគ្នា ដាក់ពាក្យបណ្តឹង គោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីពីភាពមិនប្រក្រតី ប្រព្រឹត្តិពុករលួយ បក្ខពួកនិយម គ្មានភាពជាអ្នកដឹកនាំរបស់លោកវរសេនីយ៍ទោ សោម សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយចោទប្រកាន់រហូតដល់ទៅ១០ចំណុច កាលពីថ្ងៃទី១មករា ឆ្នាំ២០២៤៕

ពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោក សោម សារ៉ន 
ពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោក សោម សារ៉ន 
ពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោក សោម សារ៉ន 
ពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោក សោម សារ៉ន 
ពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោក សោម សារ៉ន 
ពាក្យបណ្តឹងរបស់មន្ត្រី ប្តឹងលោក សោម សារ៉ន 
ស្នាមមេដៃមន្ត្រីក្រោមឱវាទ ដាក់ពាក្យបណ្តឹងលោក សោម សារ៉ន 
ស្នាមមេដៃមន្ត្រីក្រោមឱវាទ ដាក់ពាក្យបណ្តឹងលោក សោម សារ៉ន 
ស្នាមមេដៃមន្ត្រីក្រោមឱវាទ ដាក់ពាក្យបណ្តឹងលោក សោម សារ៉ន 
ស្នាមមេដៃមន្ត្រីក្រោមឱវាទ ដាក់ពាក្យបណ្តឹងលោក សោម សារ៉ន 

You might like