ភ្នំពេញ ៖- បុរសម្នាក់វ័យ៦០ឆ្នាំ បានជិះម៉ូតូទាក់ដៃចង្កូតជាមួយនិងរថយន្តបណ្ដាលឲ្យដួលនិងត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ កាលពីរវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយ៣០ម៉ែត្រ ចោមចៅ២ ខណ្ឌពោធិ៍សែន ជយ័ រាជធានីភ្នំពេញ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សពជនរងគ្រោះឈ្មោះសៀក អៀង អាយុ៦០ឆ្នាំជាង មុខរបរជាមេការសំណង់ មានស្រុកកំណើត កោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។
– យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យចំណាស់ជាជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកស្គុបពីរពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1JA-8184 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលេីក៏មានរថយន្តក្រុងមួយគ្រឿងមិនចាំផ្លាកលេខ បានបើកមកពីក្រោយ ហើយបានទាក់ដៃចង្កូតជាមួយនឹងម៉ូតូបណ្ដាលឲ្យម៉ូតូដួលខ្ទាតមនុស្សចូលកង់ខាងក្រោយ ត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ។ រីឯរថយន្តបង្កបានបេីកទៅមុខគេចខ្លួនបាត់ស្រមោល ។
– សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយកម៉ូតូមករក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំឆែកកាមេរ៉ាដើម្បីធ្វើការស្រាវជ្រាវ រកជនបង្កមក ដោះស្រាយជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ ។
– ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

