លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមីនា មានចំនួន ៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ២៦នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ (ស្រី ២នាក់) រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៨នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៤,៩១ក្រាម។

– លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៤អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៩,០ក្រាម។

៣ / កំពត៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៨៨ក្រាម។

៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

PM : ១អង្គភាព
១ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ៤,០៣ក្រាម៕

 

You might like