លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ០៤ ខែមីនា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៣នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៤នាក់) រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ១២ករណី ឃាត់ ៤៤នាក់(ស្រី ៣នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៤,៩៥ក្រាម។

– លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ១៤,១៧ក្រាម។

២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ៣,០៤ក្រាម។

៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៧,៤១ក្រាម។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ១៦នាក់ ចាប់យកIce ០,៣៣ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ២នាក់។

PM : ១អង្គភាព
១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ។

 

You might like