បាត់ដានយន្តហោះ​ចម្បាំង​ហ្វីលីពីន​មួយគ្រឿង ខណពីឡុត ២ នាក់ មិនដឹងស្លាប់ ឬរស់

អន្តរជាតិះ- យន្តហោះចម្បាំងហ្វីលីពីន FA-50 មួយគ្រឿង ដែលបើកបរដោយពីឡុត ២ នាក់ បានបាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការពេញមួយយប់ ដែលហោះចេញពីមូលដ្ឋាននៅជិតទីក្រុង Cebu កណ្តាល។ នេះបើតាមមន្ត្រីកងកម្លាំងអាកាស ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កងទ័ពអាកាសហ្វីលីពីន (PAF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះ បាត់ទំនាក់ទំនង នៅពេលជិតទៅដល់គោលដៅ។

– ទន្ទឹមនោះ អ្នកនាំពាក្យកងទ័ពអាកាស លោកស្រី Colonel Consuelo Castillo បានប្រាប់អ្នកយកព័ត៌មានថា វាគឺជា ឧប្បត្តិហេតុដំបូងបង្អស់ដែលពាក់ព័ន្ធនឹងកងវរសេនាតូច FA-50S ដែលធ្លាប់ចូលរួមក្នុងសមយុទ្ធនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

– ប្រទេសហ្វីលីពីន មានយន្តហោះចម្បាំងរាប់សិបគ្រឿងដែលបញ្ជាទិញពីកូរ៉េខាងត្បូង ក្នុងទសវត្សរ៍ចុងក្រោយនេះ។

– លោកស្រី Castillo ​មិន​បានផ្តល់​ព័ត៍មានលម្អិត​ពីទីតាំង​នៃ​បេសកកម្ម ដែលយន្តហោះ​ចម្បាំង​នោះចុះបំពេញប្រតិបត្តិការនោះទេ ខណយន្តហោះ ចាកចេញ​ពី​មូលដ្ឋាន​អាកាស Mactan-Benito Ebuen។

– គួរបញ្ជាក់ថា មកដល់ពេលនេះ កងទ័ពអាកាស កំពុងធ្វើប្រតិបត្តិការស្វែងរកយ៉ាងហ្មត់ចត់ ដើម្បីកំណត់ទីតាំងយន្តហោះចម្បាំងដែលបាត់ខ្លួននោះ ៕

 

 

You might like