កីឡាះ- អ្នកចាត់ការទូទៅក្លិប Manchester United លោក Ruben Amorim បានលើកឡើងថា គោលដៅធំរបស់លោកជាមួយក្រុមបិសាចក្រហម គឺការឈ្នះពានរង្វាន់ Premier League។
Joined the group គេហទំពរ័ (KTN) https://t.me/topnewsktn
និងទទួលបានពត៌មានថ្មី ទាន់ហេតុការណ៍ ដ៏ច្រើន ប្រចាំថ្ងៃ ! សូមអរគុណ!
– ការលើកឡើងរបស់លោក Amorim បែបនេះ ក្រោយក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA CUP ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Fulham ដោយបាល់ប៉េណាល់ទីកាត់សេចក្តីកាលពីម្សិលមិញ។
– យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើលោក Amorim បាននិយាយថា៖គោលដៅធំគឺការឈ្នះពានរង្វាន់Premier League។ ខ្ញុំមិនដឹងថាវាត្រូវប្រើពេលវេលាយូរប៉ុណ្ណាទើបយើងអាចធ្វើបាននោះទេ ប៉ុន្តែនេះជាគោលដៅរបស់ពួកយើង មានបញ្ហាអ្វីក៏ដោយ យើងនឹងបន្តដំណើរទៅមុខ៕
