លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៨ ខែកុម្ភៈ ចំនួន ៣៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៩នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៩នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៩៩នាក់ (ស្រី ៨នាក់) រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ១៦នាក់(ស្រី ៤នាក់)
+ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤៦នាក់(ស្រី ៣នាក់)
+ប្រើប្រាស់ ១០ករណី ឃាត់ ៣៧នាក់(ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៦៨,៦១ក្រាម។
-មេតំហ្វេតាមីន(Wy)= ៣,១៨ក្រាម។
-កេតាមីន(Ke)= ២,៨០ក្រាម។
-អុិចស្តាសុី(mdma)= ០,៤៤ក្រាម។

– លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩៨ក្រាម។

២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៩ករណី ឃាត់ ២៣នាក់ ស្រី ២នាក់ ចាប់យកIce ២១,៤៤ក្រាម។

៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ចាប់យកIce ៣៩៥,០២ក្រាម។

៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៧ក្រាម។

៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ រក្សាទុក ៩ករណី ឃាត់ ១៩នាក់ ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ៣២នាក់ ស្រី ១នាក់ ចាប់យកIce ៨៧៧,១៩ក្រាម និងMDMA ០,៤៤ក្រាម។

PM : ១អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ៣,១៨ក្រាម និងKe ២,៨០ក្រាម៕

 

 

You might like