រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពី ទឹកកខ្វក់មានជាង១០ តែក្រសួងនៅតែបន្តសាងសង់បន្ថែមទៀត

ភ្នំពេញ៖​ ​ លោក​​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន លើកទ្បើង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បច្ចុប្បន្នស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានចំនួន១២នៅក្នុងរាជធានី-ខេត្តចំនួន៩​ តែយ៉ាងណាក្រសួងក៏នឹងខិតខំសាងសង់បន្ថែមទៀត ​​ ក្នុងកម្មវិធី សិក្ខាសិលាថ្នាក់ជាតិផ្សព្វផ្សាយ «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់»។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក​​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ ​និងដឹកជញ្ជូន  
លោក​​ ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ ​និងដឹកជញ្ជូន  

លោក​​ ប៉េង ពោធិ៍នា គូសបញ្ជាក់ថា​ ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានសំណល់ភក់ សំណង់សិល្បការ្យទឹកកខ្វក់ បាននិងកំពុងដើរតួនាទីក្នុងការប្រមូលទឹកកខ្វក់​​​ ពីប្រភពផ្សេងៗរួមទាំងជំនន់ទឹកភ្លៀងបញ្ជូនទៅធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរចូលក្នុងតំបន់ទឹកសាធារណៈ។ ជាមួយគ្នា លោករដ្ឋមន្រ្តី​ ក្រើនរំឭកដល់មន្ត្រីជំនាញរបស់ក្រសួងសាធារណការ ត្រូវបន្តរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់​​ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។ទន្ទឹមនឹងនេះ​​​ លោករដ្ឋមន្រ្តី​ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសាធារណការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដែលបានគាំទ្រ និងចូលរួមសហការយ៉ាងល្អប្រសើរនាពេលកន្លងទៅ៕

You might like