ទារកកំសត់អាយុប្រហែល១ខែ ម្តាយចិត្តខ្មៅ ដាក់ក្នុងកេះស្នោយកទៅបោះចោលក្បែរធុងសម្រាម

ព្រះសីហនុះ- កាលពីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកស្រុកប្រទះឃើញ ទារកម្នាក់ភេទប្រុសមានអាយុប្រហែលជិតមួយខែ ត្រូវបានគេរៀបចំដាក់ក្នុងកេះស្នោ យកមកប្លុងចោលនៅក្បែធុងសម្រាម មួយកន្លែងស្ថិតនៅ ម្តុំជិតរង្វង់មូលត្រីដូរហ្វីន ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ច និង គ្រូពេទ្យមកសង្គ្រោះបន្ទាន់ ។

ប្រជាពលរដ្ឋបាននិយាយថា មិនដឹងថាម្តាយឪពុកនោះមានចិត្តជាអ្វីទេ បង្កើតគ្នាមកហើយយកគ្នាមកបោះចោល ក្នុងកេះស្នោរក្បែរធុងសំរាមបែបនេះ សូម្បីតែសត្វក៏ចេះស្រឡាញ់កូនវាដែរ ។

ទារក កំសត់នោះពេលនេះត្រូវបានក្រុមគ្រូពេទ្យ សង្គ្រោះយកទៅដល់ មន្ទីរពេទ្យបង្អែកខេត្តហើយ ៕

 

You might like