លួចម៉ូតូពី ឃុំកែវផុស មកជាប់ខ្នោះប៉ូលីសនៅក្រុងព្រះសីហនុ

ព្រះសីហនុះ- ជនសង្ស័ យ២នាក់លួចម៉ូតូមួយគ្រឿង ពីឃុំកែវផុសស្រុកស្ទឹងហាវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ២០២៥ បន្ទាប់ពីទទួលបណ្តឹងរបស់ជនរងគ្រោះ រួចរាល់។

សូមបញ្ជាក់ថា – ជនសង្ស យ័បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿង ម៉ាកហុងដាទ្រីមសេ១២៥ ផលិតនៅឆ្នាំ២០២៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1 LA 8 17 1 កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមុខបន្ទប់ជួលក្នុងរោងចក្រដែក ស្ថិតនៅក្នុងភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចធ្វើដំណើរមកក្រុងព្រះសីហនុ ក៏ត្រូវសមត្ថកិច្ចនគរបាលក្រុងឃាត់សួរនាំ ជនសង្ស័យទាំង២នាក់នោះក៏បានសារភាពថា ពួកខ្លួនបានលួចម៉ូតូរបស់គេនៅចំណុចរោងចក្រដែក ក្នុងក្រុមទី៦ ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ករណីនេះសមត្ថកិច្ចបានចាត់វិធានការបន្តតាមនិតិវិធីច្បាប់៕

 

You might like