ឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយ នៅខេត្តត្បូងឃ្មុំ ខូចខាតទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារ

ត្បូងឃ្មុំ ៖ – ផ្ទះអ្នក លក់អីវ៉ាន់ចាប់ហួយ មួយនៅ ខេត្តត្បូងឃ្មុំ ត្រូវបាន អគ្គីភយ័ ឆាបឆេះគ្មានសល់ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ អស់ជាង ៣ម៉ឺនដុល្លា ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

អគ្គីភយ័នេះកើតឡើងលើផ្ទះអ្នកលក់ចាប់ហួយ ស្ថិតក្នុងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

– ករណីអគ្គីភ័យនេះបណ្តាលឲ្យខូចខាតសម្ភារសរុបប្រមាណ ជាង៣ ម៉ឺនដុល្លារអាមេរិក ក្នុងនោះរួមមាន ម៉ូតូចំនួន ០៤ គ្រឿង ត្រូវបានឆេះខូចខាតទាំងស្រុង។ អីវ៉ានលក់ចាប់ហួយជាច្រើនមុខត្រូវបានឆេះគ្មានសល់។

– កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង៕

 

 

You might like