លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៤ ខែកុម្ភៈ ចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៦នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ (ស្រី ៣នាក់) រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១០នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
+ដាំដុះ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែកុម្ភៈ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៨៩៤,៥៨ក្រាម។
-មេតំហ្វេតាមីន(Wy)= ១៤,៩៨ក្រាម។
-កញ្ឆា = ៦៦០០,០ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ដដាំដុះ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៤៣ក្រាម និងកញ្ឆាស្ងួត ៦៦០០,០ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៦ក្រាម។

៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៥,១០ក្រាម។

៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ២៤៨,៦៣ក្រាម។

៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៣ក្រាម។

៦ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៦០,៩៩ក្រាម។

PM : ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១៣២,៥៤ក្រាម និងWy ១៤,៩៨ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣០ក្រាម។

៣ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៤ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់។

 

 

You might like