កំពង់ស្ពឺ៖ – ក្មេងប្រុសម្នាក់ក្នុងចំណោមពីរនាក់បានលង់ទឹកស្ទឹងព្រែកត្នោត ស្លាប់ ខណៈដែលនាំគ្នាហែលឆ្លងទឹកស្ទឹងទៅត្រើយម្ខាង ។
– កម្លាំងអន្តរាគមន៍រាវរករយៈពេល១យប់ទើបប្រទះ ឃើញសាកសព។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កម្លាំងអន្តរាគមន៍ ប្រទះឃើញសពក្មេងប្រុសលង់ទឹកនោះ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
– មន្ត្រីនគរបាលបាននិយាយឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ផល សោភ័ណ ភេទប្រុស អាយុ៧ឆ្នាំ(ស្លាប់) មានទីលំ នៅក្នុងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
– មន្ត្រីនគរបាលបានបន្តថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្មេងប្រុសទី១.ឈ្មោះ ផល សោភ័ណ ភេទប្រុស អាយុ ៧ឆ្នាំនិងទី២.ឈ្មោះ សន សុខគាធារ៉ា ភេទប្រុស អាយុ ៧ឆ្នាំ ទាំងពីរនាក់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានទៅងូតទឹកស្ទឹងព្រែកត្នោតនៅចំណុចខាងជេីងភូមិសៅកែ។
– បន្ទាប់មកឈ្មោះ ផល សោភ័ណ បានលង់ទឹក ដោយមានកម្លាំងបញ្ជាការដ្ឋានកងពលពិសេសឆ័ត្រយោង ៩១១ ជួយរុករកទល់ម៉ោង ១២យប់រកមិនឃើញ។ លុះដល់ម៉ោង៩ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ទើបរាវរកឃើញសព ក្មេងប្រុស។
– មន្ត្រីជំនាញបានបញ្ជាក់ថា មូលហេតុក្មេងប្រុសជាជន រងគ្រោះហែលឆ្លងពីច្រាំងខាងត្បូងទៅច្រាំងខាងជើង។
– បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

