យុវជនម្នាក់ស្លាប់ ពេលជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តធុនធំចតស្ងៀមពីក្រោយ

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្តសណ្តោងធុនធំដែលចតលើផ្លូវ ពីក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមមួយរំពេច។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចជិតរោងចក្រផលិតស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

– បុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាក ស៊ុយហ្សុយគីស្មាស់វី ពណ៌ខ្មៅពាកផ្លាកលេខភ្នំពេញ 1- CM1080 ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីជើង ទៅត្បូងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដោយជិះខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តប្រភេទសណ្តោងធុនធំមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 4A- 8274 ដែលចតលើផ្លូវនៅស្ងៀមពីក្រោយពេញទំហឹងធ្វើឲ្យជនរងគ្រោះបោកក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុ និងខូចខាតម៉ូតូផ្នែកខាងមុខ ។

– ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្ដសណ្ដោងធុនធំខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកសពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តសំបួរមាស ដើម្បីស្វែងរកសាច់ញាតិមក ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

You might like