លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២០ ខែកុម្ភៈ ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៨នាក់

ភ្នំពេញ ៖- គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៣៨នាក់ (ស្រី ៣នាក់) រួមមាន ៖
+ជួញដូរ ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៥នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកុម្ភៈ រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៩២,៨០ក្រាម។

លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៩អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២២,១២ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៨៦ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣២,៨២ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,៨៩ក្រាម។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២២៩,៩៨ក្រាម។

៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៧ក្រាម។

៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,១៨ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៦៩ក្រាម។

៩ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៩៤ក្រាម។

PM : ៣អង្គភាព
១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៧៦,២៧ក្រាម។

២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤,១៣ក្រាម។

៣ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៧ក្រាម។

 

You might like