អគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកឃើញសហគ្រាសមួយក្លែងបន្លំវិញ្ញាបនបត្រ ផ្តល់កម្ចីអនឡាញខុសច្បាប់

ភ្នំពេញ៖​ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការសង្ស័យថា មានសហគ្រាសមួយឈ្មោះ វិថី ហិរញ្ញវត្ថុ កំពុងធ្វើសកម្មភាពផ្តល់កម្ចីអនឡាញខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី  កាលពីពេលថ្មីៗបានស្រាវជ្រាវរកឃើញថា សហគ្រាសខាងលើ បានក្លែងបន្លំវិញ្ញាបនបត្ររបស់សហគ្រាសមួយផ្សេងទៀតមកធ្វើអាជីវកម្ម…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការស្រាវជ្រាវរកវិញ្ញាបនប័ត្រចុះបញ្ជីពន្ធដាររបស់សហគ្រាស វិថី ហិរញ្ញវត្ថុ ធ្វើឡើងក្រោយ អាជ្ញាធរក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានទៅសាកសួរសាខាពន្ធដារខេត្តមណ្ឌលគិរី អំពីព័ត៌មានសហគ្រាសខាងលើ ក្រោយសង្ស័យថា បានធ្វើសកម្មភាពឆបោកតាមរយៈការផ្ដល់កម្ចីតាមអនឡាញ។ តាមរយៈការសាកសួរនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច បានធ្វើការផ្ទៀងផ្ទាត់ រកឃើញថា៖«វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម) របស់សហគ្រាសខាងលើនេះ ពុំត្រឹមត្រូវនោះទេ (ក្លែងក្លាយ) ព្រោះថាលេខ អត្តសញ្ញាណកម្មសារពើពន្ធ (អ.គ.ប)៖ E120-2400000990 ជារបស់សហគ្រាសមួយទៀតមានអាសយដ្ឋាននៅខេត្តតាកែវ និងបានបិទសហគ្រាសជាស្ថាពររួចរាល់»។ ករណីនេះ អគ្គនាយកដ្ឋាន អះអាងថា សហគ្រាស ឈ្មោះ វិថី ហិរញ្ញវត្ថុ មានអាសយដ្ឋាននៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានម្ចាស់ឈ្មោះ តែ គីមសៀង ពុំមានការទទួលស្គាល់វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម) ពីអគ្គនាយកដ្ឋានពន្ធដារឡើយ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់នេះ កាលពីប៉ុន្មានថ្ងៃមុន លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គភាពផ្តល់ប្រាក់កម្ចី។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   

លោកបានប្រាប់ពលរដ្ឋកុំសងលុយកម្ចីអនឡាញខុសច្បាប់ ប៉ុន្តែបើមានអ្នករករឿងសូមប្ដឹងមកសមត្ថកិច្ច។ ហាក់មិនខុសគ្នា ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ក៏បានប្រាប់ទៅពលរដ្ឋគួរប្រើប្រាស់លុយដោយមានការទទួលខុសត្រូវ ហើយបើសិនចាំបាច់អាចខ្ចីពីគ្រឹះស្ថានធនាគារមានអាជ្ញាបណ្ណ កុំខ្ចីលុយពីជនមិនស្គាល់មុខ៕

You might like