ព្រះសីហនុ៖ – កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥ នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះអ្នកលក់សាំងមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅជិតតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡើយ តែសំណាងល្អ មិនមានមនុស្សរងគ្រោះដោយ ឧប្បវហេតុនេះទេ ដោយសារ មានការអន្តរាគមន៍ ទាន់ពេលវេលា ពីសំណាក់ រថយន្តសង្គ្រោះ។


