អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក មិនប្រញាប់ប្រញាល់អនុវត្តផែនការហ្គាហ្សា របស់លោកទេ។
– លោក បានប្រាប់អ្នកយកព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំនៅសេតវិមានជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba ថា កុំទាន់ប្រញាប់ប្រញាល់ជាមួយវា ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Trump បានលើកឡើងថា ផែនការនេះត្រូវធ្វើយ៉ាងណាឲ្យល្អ ប៉ុន្តែមិនមានការពិចារណាបន្ថែមទៀតនៅឡើយទេ ។
– លោក បានបន្ថែមថា សហរដ្ឋអាមេរិក នឹងចាត់ទុកវាជាប្រតិបត្តិការអចលនទ្រព្យ។ ខ្ញុំគិតថា ការដែលយើងនៅទីនោះ យើងមានការវិនិយោគនៅទីនោះ ខ្ញុំគិតថានឹងទៅផ្លូវឆ្ងាយ ដើម្បីបង្កើតសន្តិភាព ។
– យោងតាម លោក Trump បន្តថា អ៊ីស្រាអែល នឹងដោះស្រាយជាមួយនឹងការផ្តល់សន្តិសុខនៅក្នុងតំបន់ហ្គាហ្សា។
– គួរបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ លោក Trump បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីកិច្ចពិភាក្សានៅសេតវិមានថា សហរដ្ឋអាមេរិក កំពុងពិចារណាលើភាពជាម្ចាស់យូរអង្វែងនៃតំបន់ហ្គាហ្សា ដើម្បីអភិវឌ្ឍជាប្រយោជន៍ដល់សន្តិភាពនៅមជ្ឈិមបូព៌ា។ លោក ក៏បានស្នើឲ្យផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនពីតំបន់ ជុំវិញទៅប្រទេសផ្សេងទៀតក្នុងតំបន់។ លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ប្រសិនបើចាំបាច់ ៕
