ក្នុងមួយថ្ងៃ មាននាវាទេសចរណ៍អន្តរជាតិ ២ គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ

ព្រះសីហនុះ -នាវាទេសចរណ៍បរទេស២គ្រឿងចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុក្នុងថ្ងៃតែមួយ នាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ជាង២ ០០០នាក់មកទស្សនាប្រទេសកម្ពុជា ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

នាវាទី ១- បានចូលចត ដល់កំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

– នាវាទេសចរណ៍អន្តរជាតិទី១នេះឈ្មោះ NOORDAM នាវាសញ្ជាតិ ហុល្លង់ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចំនួន១ ៩០៩នាក់ ស្រីចំនួន ៩៨៣ នាក់និងមាននាវឹក ៧៨៥ នាក់ ស្រី ១៣៩ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

– នាវាទី១នេះនឹងចាកចេញត្រឡប់ទៅវិញ នៅវេលាម៉ោង ២១ និង០០នាទី ថ្ងៃខែឆ្នាំដដែរ ។

– ជាមួយគ្នានេះ នៅវេលាម៉ោង៨ និង៥០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍អន្តរជាតិ១ គ្រឿងទៀត ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែលជានាវាទេសចរណ៍ ក៍បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ មានចំនួនភ្ញៀវ ២៦៣ នាក់ ស្រីចំនួន ១៤៣ នាក់ និងនាវឹក ចំនួន៣៥០ នាក់ ស្រី ៩៩ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃដូចគ្នា។

– នាវាទី២នេះ នឹងចាកចេញទៅវិញនៅវេលាម៉ោង ២២ និង០០នាទី ថ្ងៃខែឆ្នាំដដែល៕

 

You might like