សិស្សសាលា អាយុក្រោម១៨ឆ្នាំ២នាក់ ស្លាប់និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់

ព្រះសីហនុះ- យុវជនសិស្សសាលាអាយុក្រោម១៨ឆ្នាំចំនួន២នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកប៉ះជាមួយរថយន្ត បណ្តាលឲ្យ យុវជន ម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួស (ភាគីខាងម៉ូតូ) ។

– ករណីនេះកើតឡើង លើបណ្តោយផ្លូវជាតិលេខ៤ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ។

– Joined the group គេហទំពរ័ (KTN) https://t.me/topnewsktn
និងទទួលបានពត៌មានថ្មី ទាន់ហេតុការណ៍ ដ៏ច្រើន ប្រចាំថ្ងៃ ! សូមអរគុណ!

– របាយការណ៍ពីនគរបាលជំនាញស្រុកព្រៃនប់ឲ្យដឹងថា ហេតុការណ៍កើតឡើងម៉ោង៧យប់ថ្ងៃទី០៦.០២.២០២៥ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣-១៩៤ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

– របាយការណ៍បញ្ជាក់បន្ថែមថា ភាគីម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ក្រហម គ្មានផ្លាកលេខ ទិសដៅ(ព្រះសីហនុ -ភ្នំពេញ) បើកបរដោយយុវជនឈ្មោះ សំ មករា ភេទប្រុស មុខរបរសិស្ស មានទីលំនៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ថា ម៉ានុត ភេទប្រុស មុខរបរសិស្ស មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) មកដល់ចំណុចកើតហេតុបានឡើងវ៉ាជែង ស្របពេលនោះមានរថយន្ដ ០១គ្រឿងម៉ាក TOYOTA TUNTRA ពណ៌ខ្មៅ លេខ ព្រះសីហនុ 2 A-6 1 2 1 ទិសដៅផ្ទុយគ្នាមកដល់ក៍បុកចំពីមុខ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណចុះរត់គេចខ្លួន)។
– វត្ថុតាង (រថយន្ដ និងម៉ូតូ) នគរបាលយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់និងបន្តដោះស្រាយតាមនិតិវិធី៕

 

 

You might like