កំពង់ឆ្នាំង៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញ បានចុះបង្ក្រាបចាប់ឃាត់រថយន្តមួយគ្រឿងផ្ទុកពងមាន់ចំនួន៩៦០០០គ្រាប់ នាំចូលពីប្រទេសវៀតណាមដោយគ្មានលិខិតអនុញ្ញាត។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វក្នុងរថយន្ត១គ្រឿង ហើយក៏សម្រេចឃាត់រថយន្តនោះនៅលើផ្លូវជាតិលេខ៥ ជិតរង្វង់មូលរូបសំណាកឆ្នាំងដី ឃុំអណ្ដូងស្នាយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់មក មន្រ្តីជំនាញ បានរកឃើញស៊ុតសត្វមាន់ចំនួន៣២០ដុំ ស្មើនឹង៩៦០០០គ្រាប់។ ស៊ុតសត្វទាំងអស់នេះ គឺបម្រុងដឹកបន្តទៅលក់ចែកចាយនៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ចំពោះវត្ថុតាងទាំងនេះ បានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

