ជិះម៉ូតូ ល្បឿន លឿន យប់ងងឹត ដួលបាក់ ក ស្លាប់ដោយខ្លួនឯង នៅស្រុកស្ទឹងហាវ

ព្រះសីហនុះ- បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូដោយខ្លួនឯង)
តាមផ្លូវលំ ក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីម៉ោងជាង៣យប់រំលងអាធ្រាត្រចូលថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២៥ ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះ បើយោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនរ ងគ្រោះឈ្មោះ​ ឃឹម បិទូ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នេសាទ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​/ឃុំកើតហេតុ ជិះម៉ូតូ០១គ្រឿងម៉ាក​ HONDA wave ពណ៌​ទឹកប៊ិច គ្មានផ្លាកលេខ​ (មិនមានពាក់មួកសុវត្ថិភាពទេ) មកដល់កន្លែងកើតហេតុដោយស្ថានភាពផ្លូវងងឹត ម៉ូតូមិនមានភ្លើង ក៏រអិលដួលបោកអូស បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

– ក្រោយពិនិត្យកោសល្យវិច្ចយ័តាមនិតិវិធីក្នុងព្រឹកថ្ងៃដដែល សមត្ថកិច្ចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យទានតាមប្រពៃណីយ៍៕

 

 

You might like