ប្រព័ន្ធ VAR បង្កកំហុស ១៣លើកនៅ Premier League រដូវកាលនេះ

អន្តរជាតិះ- ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Referee Assistant ត្រូវបានគេរកឃើញថា បានបង្កកំហុសឆ្គងមានទៅ ១៣លើកហើយក្នុងលីគអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៤-២៥ តិចជាងរដូវកាលមុន ដែលមាន ២០លើក បើធៀបនឹងរយៈពេលដូចគ្នា។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​កំហុសទាំងនោះគឺមាន ៤លើក ធ្វើឡើងដោយមិនត្រឹមត្រូវ គ្រាដែល ៩លើកផ្សេងទៀត ពុំបានចាប់កំហុសតែម្តង គិតត្រឹមសប្តាហ៍ទី២៣ ជើងទី២ រដូវកាលនេះ។ ជារួម VAR បានធ្វើឱ្យមានភាពចម្រូងចម្រាស់ និងអន្តរាគមន៍មានដល់ទៅ ៧០លើក ក្នុងចំណោមប្រកួតសរុប ២៣៩លើក ដោយមាន ១លើកទៅហើយ ក្នុងចំណោម ៣ប្រកួតក្នុងលីគគិតត្រឹមពេលនេះ។

– ជាមួយគ្នានោះដែរលីកនិយាយថាភាពត្រឹមត្រូវនៃ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល គឺ​៩៦.៤% មានការកើនឡើងបើប្រៀបធៀបកាលពីឆ្នាំមុន​មាន៩៥.៧%ប៉ុណ្ណោះ៕

 

You might like