អន្តរជាតិះ- លោកប្រធានាធិបតី Donald Trump បានធ្វើសំណើវិសាមញ្ញមួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប ។
– អាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចពិភាក្សាដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ស្តីពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនោះ លោក Trump ក៏បានច្រានចោលការអំពាវនាវរបស់លោក កន្លងមក ឱ្យពលរដ្ឋប៉ាឡេស្ទីន ផ្លាស់ទីចេញពីទឹកដីដែលមានសង្គ្រាមទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ា ដូចជាអេហ្ស៊ីប និងហ្ស៊កដានី ខណដែលប៉ាឡេស្ទីន និងប្រទេសទាំង ២ បដិសេធការស្នើរបស់លោក យ៉ាងដាច់អហង្ការ ។

– លោក Trump បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក Netanyahu ថា សហរដ្ឋអាមេរិក នឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប ហើយយើងនឹងធ្វើការងារជាមួយអ៊ីស្រាអែល ផងដែរ។
– លោក Trump បានលើកឡើងថា សហរដ្ឋអាមេរិក នឹងកម្ចាត់គ្រាប់បែកមិនទាន់ផ្ទុះកម្រិតទីតាំង និងស្ដារអគាររងការបំផ្លាញហើយបង្កើតការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលនឹងផ្គត់ផ្គង់ចំនួនការងារ និងផ្ទះសម្រាប់ប្រជាជនក្នុងតំបន់ ។
– ប៉ុន្តែសម្ដី លោក Trump ត្រូវបានគេសង្កេតឃើញថាមិនសំដៅដល់ជនជាតិប៉ាឡេស្ទីន ដែលនឹងត្រឡប់ទៅទីនោះវិញទេ ។
– លោក បានបន្ថែមថា ប្រជាជន ២ លាននាក់នៃតំបន់ហ្គាហ្សា គួរតែទៅកាន់ប្រទេសផ្សេងទៀតដែលខ្លួនចង់ទៅ ។
– គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា ដំណាក់កាលទី ២ នឹងធ្វើឡើង នៅពេលលោក Netanyahu ត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ៕

