ជនជាតិថៃចំនួន ២៥នាក់ ត្រៀមបណ្ដេញចេញពីកម្ពុជា

បន្ទាយមានជ័យ ៖- ជនជាតិថៃចំនួន ២៥នាក់ ស្រី ០៤នាក់ ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន សមត្ថកិច្ចកម្ពុជា ត្រៀម បណ្តេញចេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកប៉ោយប៉ែត នារសៀលថ្ងៃទី៤ខែកុម្ភៈឆ្នាំ ២០២៥។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃដដែល ៕

 

You might like