ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងថៃ ៥នាក់ និងអ៊ីស្រាអែល ៣នាក់ ជាការដោះដូរ ប៉ាឡេស្ទីន១១០នាក់

អន្តរជាតិះ- ជាផ្នែកនៃបទឈប់បាញ់ដែលសម្របសម្រួលដោយកាតា, អេហ្ស៊ីបនិងអាមេរិក, ពេលនេះក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងចំនួន៨នាក់ទៀតហើយ ដោយក្នុងនោះមានជនជាតិថៃ៥នាក់ និងអ៊ីស្រាអែល៣នាក់ ចំណែកឯអ៊ីស្រាអែលវិញ ក៏បានដោះលែងអ្នកទោសប៉ាឡេស្ទីន ១១០នាក់ឲ្យមានសេរីភាពផងដែរ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៣១ខែមករាឆ្នាំ២០២៥, ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនទាំង១១០នាក់ដែលអ៊ីស្រាអែលដោះលែង គឺមាន៣២នាក់ដែលទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត និង៣០នាក់ជាអនីតិជន។

– ការដោះដូរគ្នានេះ គឺធ្វើឡើងនៅឯទីក្រុង ហ្ស៊េរុយសាឡិមខាងលិច កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ ខណៈដែលចំណាប់ខ្មាំងនិងអ្នកទោស ត្រូវបានប្រគល់ឲ្យទៅកាកបាទក្រហម។

– ចំណាប់ខ្មាំងថៃទាំង៥នាក់ដែលត្រូវបានដោះលែងមានឈ្មោះ Thaenna Pongsak, Sathian Suwannakhan, Sriaoun Watchara, Saethao Bannawat និង Rumnao Surasak ខណៈក្រសួងការបរទេសថៃ ប្រកាសថា ពួកគេនឹងវិលត្រឡប់ទៅមាតុភូមិវិញ នៅ១០ថ្ងៃក្រោយ។

– ចំណែកឯចំណាប់ខ្មាំងអ៊ីស្រាអែល ទាំង៣គឺមានឈ្មោះ Arbel Yehud, Gadi Moshe Mozes និង Agam Berger។

– ចំណាប់ខ្មាំងអ៊ីស្រាអែល (រូបថត៖ Global Look Press)
សូមបញ្ជាក់ថា បទឈប់បាញ់រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល ត្រូវបានព្រមព្រៀងកាលពីដើមខែមករា ហើយវាចែកជា៣ដំណាក់កាល។

– ក្នុងដំណាក់កាលដំបូង ក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំងចំនួន៣៣នាក់ ជាថ្នូរឲ្យអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីនដូចគ្នា ប៉ុន្តែមិនកំណត់ចំនួនទេ៕

 

 

You might like