អន្តរជាតិ៖ប្រជាពលរដ្ឋអាស៊ានទាំងអស់មានចំនួន២៥១៦៨នាក់ កំពុងស្ថិតក្នុងបញ្ជីរនេះ និងបណ្តាប្រទេសជាមាជិកអាស៊ីអាគ្នេយ៍ កំពុងខ្នះខ្នែងស្វែកវិធីសាស្ដ្រ និងវិធានការនានា ក្រោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងពន្ធគយរបស់សហរដ្ឋអារិក (ICE) លាតត្រដាងបញ្ជីរ នៃចំនួនជនអន្តោរន៍មកពីគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដែលផ្ញើអាស្រ័យជីវិតលើប្រទេសបិតាប្រជាធិបតេយ្យដោយខុសច្បាប់ នេះបើតាម ICE ចេញផ្សាយដោយ Fox News។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ដើម្បីគេចចេញពីអស្ថិរភាពសង្គម វិបត្តិសេដ្ឋកិច្ច គ្រោះមហន្តរាយ..មនុស្សរាប់សិបលាននាក់បានធ្វើដំណើរផ្ញើជីវិតនៅលើទឹកដីសហរដ្ឋអាម៉េរិក ដើម្បីស្វែកលក្ខខណ្ឌជីវិតថ្មី និងកាលានុវឌ្ឍភាពការងារ។ ជាអកុសល ក្រោយដំណើររះឡើងរយៈពេល៤ឆ្នាំនៃប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក លោក ដូណាល ត្រាំ បានបន្លឺស៊ីរ៉ែនព្រមានកំហិត និងដាក់ឱសានវាទលើការបណ្តេញចេញនូវជនអន្តោរប្រវេសន៍ទាំងអស់ ដែលបានរស់នៅដោយខុសច្បាប់លើទឹកដីសហរដ្ឋអាមេរិក។

គួរឱ្យសោកស្ដាយណាស់ នៅក្នុងបញ្ជីររបស់ ICE បានបង្ហាញថា មានប្រជាពលរដ្ឋកម្ពុជាប្រមាណ១៧៤៧នាក់ កំពុងជាប់នៅក្នុងបញ្ជីរនិរទេសចេញពីសហរដ្ឋអាម៉េរិក។ មិនមែនតែកម្ពុជាទេ..! ជនអន្តោរប្រវេសន៍មកពីបណ្តាប្រទេសសមាជិកអាស៊ីគ្នេយ៍ផ្សេងទៀត ក៏បានជាប់នៅក្នុងបញ្ជីរនិរទេសនេះផងដែរ។ ជាក់ស្តែង ជនអន្តោរប្រវេសន៍វៀតណាម ជាប់នៅក្នុងបញ្ជីរបណ្តេញចេញមានរហូតទៅដល់ទៅ៨៦៧៥នាក់ តាមពីក្រោយដោយជនជាតិឡាវមានចំនួន៤៨៥០ននាក់។ ចំណែក ជនជាតិឥណ្ឌូណេស៊ីមានចំនួន៤២៧៦នាក់, ជនជាតិហ្វីលីពីនមានចំនួន៣៧៧២នាក់, ជនជាតិមីយ៉ាន់ម៉ា មានចំនួន៦៧៩នាក់, ជនជាតិថៃមានចំនួន៦១៩នាក់, ជនជាតិម៉ាឡេស៊ីមានចំនួន៤៣៥នាក់, ជនជាតិសិង្ហបុរីមានចំនួន១១១នាក់ និងជនជាតិប្រ៊ុយណេមានចំនួន៤នាក់៕

