អាជ្ញាធរ ខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ៤នាក់

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានចុះធ្វើរដ្ឋបាល នៅម្តុំស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សូមបញ្ជាក់ថា ៖ ជាលទ្ធផល បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ៤នាក់ក្នុងនោះ (ប្រុស ០៣នាក់ ស្រី០១នាក់) រួមទាំងវត្ថុតាងមួយចំនួន។

ប្រភពដដែល បន្តថា ៖ បច្ចុប្បន្នមុខសញ្ញាទាំង ០៤នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕

 

 

You might like