ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ប្រទេសជប៉ុនប្រមាណ៧៥០លានយ៉េន ឬ៥,៤លានដុល្លារអាមេរិក ដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវចុះហត្ថលេខាទទួលជំនួយឥតសំណងពីប្រទេសជប៉ុន។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ព្រមទាំងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ៥,៤លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។
ហិរញ្ញប្បទានឥតសំណងដែលជប៉ុនផ្តល់ឱ្យ គឺដើម្បីចូលរួមធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែប្រសើរ តាមរយៈការបង្កើនសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដំណើរការគ្រប់គ្រងទិន្នន័យជាដើម។ គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ជប៉ុនក៏ទើបតែផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាប្រមាណ៧,២លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» លើវិស័យនគរូបនីយកម្មនៅកម្ពុជា៕

