ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ ទី២០ ខែមករា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល មានប្រសាសន៍ថា ចំពោះបញ្ហាប្រទេសកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច តែកម្ពុជានឹងប្រែក្លាយទៅជាមានឱកាសល្អសម្រាប់កម្ពុជាវិញនោះទេ…។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
លោកស្រី ចម និម្មល ថ្លែងក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី«ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង»
លោកស្រី ចម និម្មល ថ្លែងដូច្នេះក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី«ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង» ។
លោកស្រីមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះ មានសារសំខាន់ ឱ្យកម្ពុជាអាចពង្រឹងការត្រៀមខ្លួនលើវិស័យពាណិជ្ជកម្មដែលផ្តោតលើការលើកកម្ពស់ ការដំទ្បើងកម្រិតខ្សែច្រវាក់តម្លៃ និងការធានាបាននូវច្រកចូលទីផ្សារសម្រាប់ការនាំចេញផលិតផល ជាពិសេសក្នុងកំលុងពេលកម្ពុជាកំពុងផ្តាច់ខ្លួនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)។
លោកស្រីថ្លែងថា ការចាកចេញពីក្រុមប្រទេស LDC កម្ពុជានឹងប្រឈមការបាត់បង់ភាពអនុគ្រោះច្រកចូលទីផ្សារ ការអនុលោមតាមច្បាប់ពាណិជ្ជកម្មដ៏តឹងរ៉ឹង និងភាពផុយស្រួយនៃប្រព័ន្ធពាណិជ្ជកម្មសកល ដែលតម្រូវឱ្យកម្ពុជារៀបចំអភិក្រមប្រកបដោយយុទ្ធសាស្ត្រ និងការសម្លឹងឆ្ពោះទៅមុខ ជាពិសេស ស្របពេលពិភពលោកកំពុងឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាផងដែរ។ យ៉ាងណា លោកស្រីបញ្ជាក់ថា៖«ការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវ នៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស[..]កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់សម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាជំហដ៏ប្រសើរក្នុងការរីកលូតលាស់ក្នុងសេដ្ឋកិច្ចសកលប្រកបដោយថាមវន្ត និងវិវត្តទៅមុខជាប់ជានិច្ច ដោយឈរលើស្មារតីការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស»។

