ភ្នំពេញះ- បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសង្ស័យបើកម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បុកជាមួយរថយន្ត ១ គ្រឿង ដែលបត់ឆ្លងផ្លូវ ។
– ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាក HONDA Beat ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ព្រះសីហនុ 1K-9694 ធ្វើដំណើរតែម្នាក់ឯង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកជាមួយរថយន្ត ១ គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-0636 ដែលបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលអូសជាច្រើនម៉ែត្រ។
– ភ្លាមៗ នោះដែរ អ្នកដំណើរឆ្លងកាត់បានទាក់ទងហៅរថយន្តសង្គ្រោះមកយកជនរងគ្រោះ តែជាអកុសលបានស្លាប់បាត់បង់ជីវិតទៅហើយ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
– ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
