កីឡាះ- ការប្រកួតជម្រុះជុំទី៣នៃពានរង្វាន់ FA Cup ដែលជាពានរង្វាន់ធំលំដាប់ទី២នៅអង់គ្លេសបានបញ្ចប់ហើយ ក្នុងនោះមានក្រុមធំៗមួយចំនួនបានបរាជ័យដូចជា Arsenal, West Ham United, Norwich City, Swansea City ជាដើមបានធ្លាក់ចេញត្រឹមជុំទី៣នេះ។
– សម្រាប់ការប្រកួតនៅជុំទី៤ FA Cup ខាងមុខនេះក្រុមដែលត្រូវឈ្នះបានប៉ះគ្នាម្តងទៀតដើម្បីប្រជែងយកកៅអីទៅជុំទី៥បន្តទៀត បន្ទាប់ពីការប្រកួតជុំទី៣រវាងក្រុម Millwall បានយកឈ្នះ Dagenham ៣ទល់០កាលពីថ្ងៃចន្ទ ខណៈការប្រកួតជុំទី៣ចុងក្រោយនឹងត្រូវបញ្ចប់នៅរាត្រីថ្ងៃអង្គារនេះ។ ក្រុមបានដឹងនឹងត្រូវប៉ះគ្នានៅជុំទី៤មានដូចជា៖
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– Manchester United ប៉ះ Leicester City
– Leeds United ប៉ះ Millwall
– Brighton & Hove Albion ប៉ះ Chelsea
– Preston North End ឬ Charlton Athletic ប៉ះ Wycombe Wanderers
– Exeter City ប៉ះ Nottingham Forest
– Coventry City ប៉ះ Ipswich Town
– Blackburn Rovers ប៉ះ Wolverhampton Wanderers
– Mansfield Town ឬ Wigan Athletic ប៉ះ Fulham
– Birmingham City ប៉ះ Newcastle United
– Plymouth Argyle ប៉ះ Liverpool
– Everton ប៉ះ Bournemouth
– Aston Villa ប៉ះ Tottenham Hotspur
– Southampton ប៉ះ Burnley
– Leyton Orient ឬ Derby County ប៉ះ Manchester City
– Doncaster Rovers ប៉ះ Crystal Palace
– Stoke City ប៉ះ Cardiff City
– គួរបញ្ជាក់ថា ការប្រកួតជុំទី៤ នៃពានរង្វាន់ខាងលើនឹងត្រូវលេងនៅចុងសប្តាហ៍ថ្ងៃសៅរ៍ ទី៨ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។ ក្រុមដែលឈ្នះគូប្រកួតក្នុងជុំនេះនឹងត្រូវឡើងទៅការប្រកួតជុំទី៥បន្តទៀត ខណៈដែលការប្រកួតជុំនីមួយៗនឹងមិនមានការប្រកួត២ជើងនោះទេគឺចាញ់ធ្លាក់៕


