ប្រធានាធិបតីកូរ៉េខាងត្បូង នឹងអវត្តមានសម្រាប់សវនាការចោទប្រកាន់ដំបូងនៅថ្ងៃនេះ

អន្តរជាតិះ- តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង គ្រោងនឹងបើកសវនាការលើកដំបូងនៅថ្ងៃអង្គារ នេះដើម្បីសម្រេចថាតើត្រូវទុកការចោទប្រកាន់លើលោកប្រធានាធិបតី Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកដែរឬទេ។ ប៉ុន្តែមេធាវីរបស់ Yoon និយាយថាប្រធានាធិបតីនឹងអវត្តមានសម្រាប់សវនាការនោះដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– គួររំលឹកថា តុលាការ​បាន​បើក​សវនាការ​កាលពី​ខែ​មុន និង​បាន​បញ្ចប់​ដំណើរការ​សវនាការ​ត្រៀម​ខ្លួន​មុន​ការ​លើក​ឡើង​ផ្ទាល់​មាត់​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារនេះ។

– មេធាវីបាននិយាយថា ក្រុមស៊ើបអង្កេតរួមគ្នាមួយកំពុងព្យាយាមអនុវត្តដោយខុសច្បាប់នូវដីកាដើម្បីឃុំខ្លួនប្រធានាធិបតី។ លោកបានបន្ថែមថា លោក Yoon នឹងចូលរួមសវនាការ ដរាបណាបញ្ហាទាក់ទងនឹងសុវត្ថិភាពរបស់គាត់ត្រូវបានដោះស្រាយជាមុនសិន។

– ក្រុមស៊ើបអង្កេតកំពុងស្វែងរកចាប់ខ្លួនលោក Yoon ដែលត្រូវបានចោទប្រកាន់ពីបទសង្ស័យរៀបចំការបះបោរដោយប្រកាសច្បាប់អាជ្ញាសឹកកាលពីខែមុន។ លោក​បាន​ជំទាស់​នឹង​ការ​កោះហៅ​លើក​មុន​នឹងជា​បន្តបន្ទាប់។ មេធាវីត្រូវបានគេរាយការណ៍ថាបានស្នើឱ្យអ្នកស៊ើបអង្កេតពន្យារពេលការអនុវត្តដីកានេះ ដើម្បីឲ្យប្រធានាធិបតីអាចផ្តោតលើការកាត់ទោសចោទប្រកាន់លើរូបលោក៕

 

You might like