អ៊ីស្រាអែល បាញ់ផ្ដាច់ផ្លូវដឹកអាវុធចាំបាច់របស់ក្រុមហេសបូឡា នៅលីបង់

អន្តរជាតិះ- កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ពីការវាយប្រហារលើគោលដៅក្រុមភេរវករហេសបូឡា ក្នុងប្រទេសលីបង់ ។

– ភ្នាក់ងារ IDF បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមគោលដៅដែលត្រូវវាយប្រហាររួមមានទីតាំងបាញ់គ្រាប់រ៉ុក្កែត ទីតាំងយោធា និងផ្លូវនៅតាមព្រំដែនស៊ីរី-លីបង់ ដែលប្រើដើម្បីរត់ពន្ធអាវុធទៅកាន់ក្រុមហេសបូឡា ។

– យោងតាមកងទ័ពអ៊ីស្រាអែល អះអាងថា បានរារាំងការប៉ុនប៉ងណាមួយរបស់ក្រុមភេរវករហេសបូឡា ក្នុងការកសាងកងកម្លាំងរបស់ខ្លួនឡើងវិញ ស្របតាមការយល់ដឹងអំពីបទឈប់បាញ់ និងការគំរាមកំហែង ។

– ទូរទស្សន៍លីបង់ Al Mayadeen ក៏បានរាយការណ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) ធ្វើការវាយប្រហារតាមអាកាសទៅលើភាគខាងត្បូងប្រទេសលីបង់ ខណដែលមីស៊ីលបាញ់សំដៅលើទីតាំងយោធាដែលគេសង្ស័យ និងឃ្លាំងផ្ទុករបស់កងជីវពល ហេសបូឡា Shia និងនៅលើភូមិ Janta ជិតព្រំដែនជាមួយប្រទេសស៊ីរី។

– គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្នាក់ងារ IAF បានវាយលុកគោលដៅរាប់រយនៅក្នុងប្រទេសលីបង់។ ខណដែលមនុស្ស ៣៩ នាក់ត្រូវបានសម្លាប់ អាជ្ញាធរក្នុងតំបន់មិនបញ្ជាក់ថាតើជនស៊ីវិលស្ថិតក្នុងចំណោមអ្នកស្លាប់ ឬអត់ ៕

 

You might like