ព្រះសីហនុះ-(ដំណឹងបឋម) នៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ ២០២៥នេះលំនៅដ្ឋានពលរដ្ឋមួយចំនួន ៣ ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ចុងរដូវ បោកបក់ជាលើកទី២។
– មន្ត្រីមូលដ្ឋានឲ្យដឹងថា ខ្យល់ចាប់ផ្តើមធ្លាក់ពីម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ មកលើឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ជាពិសេស ឃុំនៅក្បែរជាប់ ជើងភ្នំកំចាយនិងភ្នំបូកគោ រួមមានឃុំទឹកថ្លា ឃុំទឹកល្អក និងឃុំសាមគ្គី កំពុងរងផលប៉ះពាល់យ៉ាងដំណំ។
– ករណីនេះអាជ្ញាធរបានតាមដាននិងត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះធម្មជាតិនេះ៕


