ភ្នំពេញ៖ បុរសវ័យ២៨ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយសារឆ្លងជំងឺផ្តាសាយបក្សីប្រភេទ អេចហ្វាយ អ៊ិនវ័ន (H5N1) កាលពីថ្ងៃ៩មករា ឆ្នាំ២០២៥។ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានអំពីរឿងនេះទាំងយប់ នៅយប់ថ្ងៃ១០មករានេះ ហើយក្រើនរម្លឹកប្រជាជនឱ្យប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺផ្តាសាយបក្សី ព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែគំរាមកំហែងដល់សុខភាព។


