អន្តរជាតិះ – នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅស្ពាន Galata ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ បាតុកម្មដែលរៀបចំឡើងដោយ National Will Platform ដែលជាសម្ព័ន្ធនៃអង្គការក្រៅរដ្ឋាភិបាលចំនួន ៣០៨។ គេបានឃើញអ្នកចូលរួមដើរក្បួនចេញពីវិហារអ៊ីស្លាមជាមួយនឹងទង់ជាតិទួរគី និងប៉ាឡេស្ទីនបន្ទាប់ពីការអធិស្ឋានពេលព្រឹកព្រលឹម៕
មនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលថ្ងៃចូលឆ្នាំសកល ដើម្បីគាំទ្រប៉ាឡេស្ទីន
