ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានពលរដ្ឋរាប់ម៉ឺននាក់ ចូលរួមអបអរសាទរ និងបាញ់កាំជ្រួចឆ្លងឆ្នាំសកល

ភ្នំពេញ៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានចាប់ផ្ដើមប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នាសួនច្បារមុខព្រះមរបរាជវាំង និងបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ។

ជាមួយគ្នានេះ ក្រុមការងាររៀបចំ ក៏បានបង្ហាញនូវទីតាំងចំណតយានយន្ដ និងទីតាំងបន្ទប់សាធារណៈសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការស្វែងរកផងដែរ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​ដេីរលេង​កម្សាន្ត​សប្បាយ​រីករាយ​ក្រោម​ម្លប់​សន្តិភាព​នៅថ្ងៃ​ឆ្លងឆ្នាំ​សកល​នារាត្រី​ថ្ងៃ​ទី៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២៤ នៅខាងមុខព្រះបរមរាជវាំង៕

 

You might like