កំពង់ស្ពឺ៖ រថយន្តក្រុងមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ រកកលធ្លាក់ជ្រោះតែសំណាងល្អ បានដើមឈើទប់ជាប់។
ករណីនេះកើតឡើងចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ កាលពីរសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពបានរាយការណ៍ថា ក្នុងរថយន្តក្រុងនោះមនុស្សប្រុស-ស្រី ចាស់ក្មេង ប្រមាណជា៦០នាក់ មានកូនក្មេង សិស្សសាលា និងលោកគ្រូ អ្នកគ្រូ បានរងរបួស ស្រាលៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិត ។
– តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាក្នុងរថយន្ដមានមនុស្សប្រមាណជាង ៦០នាក់ មានកូនក្មេងសិស្សសាលានិងលោកគ្រូ អ្នកគ្រូ ។ ចំពោះការខូចខាតនិងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមិនមាន ទេដោយសាររថយន្ដបុកដេីមឈេីជួយទប់ គ្រាន់តែមានមនុស្សរងរបួសស្រាល និងធ្ងន់កំពុងត្រូវបានជួយសង្រ្គោះ៕
