ជនជាតិថៃ២នាក់ត្រូវជនមិនស្គាល់មុខបាញ់បណ្តាលឲ្យស្លាប់ម្នាក់

បន្ទាយមានជ័យ៖ – ជនជាតិថៃ២នាក់ ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ បណ្តាលឲ្យស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណម្នាក់ទៀតរត់គេចខ្លួន។ ហេតុការណ៍នេះកើតឡើងយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅតាមផ្លូវស្ថិតភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

– ប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងទ្បើយពួកគាត់បានឮស្នូរផ្ទុះអាវុធប្រាវ ហើយស្មានតែគេដុតផាវក៏ស្ទុះចេញមកមើលឃើញជនរងគ្រោះម្នាក់ដេកសន្លប់ស្តូកស្តឹងមានរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរត់ស្រែកអោយគេជួយក្នុងចំណោម២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់ស៊ូម័រអ៊ិច។

– ប្រជាពលរដ្ឋបានបញ្ជាក់ថា ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានអ្នករួមដំណើរដឹកទៅកាន់គ្លីនិកឯកជននៅក្បែរដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី)ដើម្បីសង្គ្រោះបន្ទាន់តែក្រោយមកបានស្លាប់។

– ប្រជាពលរដ្ឋក៏បានឲ្យដឹងដែរថា នៅពេលដែលខ្មាន់កាំភ្លើងបាញ់ទៅលើជនរងគ្រោះនោះ គឺជនរងគ្រោះកំពុងតែជិៈម៉ូតូម៉ាកស៊ូម័រអ៊ិច។ ប្រជាពលរដ្ឋថា ក្នុងចំណោមជនរងគ្រោះជាជនជាតិថៃទាំង២នាក់នោះ ម្នាក់ជាស្ត្រី។ ចំណែកជនសង្ស័យមានគ្នា ២នាក់ ហើយជិៈម៉ូតូ១គ្រឿងតាមពីក្រោយហើយធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះម្នាក់ជាបុរសជាអ្នកបើកបរម៉ូតូបណ្តាលរបួសធ្ងន់។

– សមត្ថកិច្ចជំនាញផ្នែក កោសល្យវិច្ចយ័បានធ្វើការសន្និដ្ឋាជំហានដំបូងថា សង្សយ័ជារឿងគំនុំ ៕

 

You might like