ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ជាបឋមនាព្រឹកព្រលឹម ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះពិនិត្យ និងស្រាវជ្រាវទីតាំងកន្លែងកើតហេតុ ដែលគេសង្ស័យអាចជាករណីឃាតកម្ម អារ ក សម្លាប់ ប្លន់យកលុយអ្នកដឹកក្យូសដើរលក់ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ទីតាំងកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកវៀងក្រុង ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ ។
– ហេតុការណ៍ខាងលើ សមត្ថកិច្ច ដាក់ការសង្សយ័ថា អាចកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយអ្នកខ្លះនិយាយថា សង្ស័យផឹកស្រាស្រវឹងអារ កខ្លួនឯង ប៉ុន្តែមតិភាគច្រើននិយាយថា សង្ស័យករណីប្លន់(អារ.ក)សម្លាប់យកលុយ ។
ករណីខាងលើអ្នកខ្លះឃើញស្រែកឲ្យគេជួយ បន្ទាប់មកបានដួលទាំងឈាមហូរស្រោចពេញខ្លួន គ្រានោះមានរថយន្តបើកកិនជើងថែមទៀត ក្រោយសមត្ថកិច្ចចុះទៅដល់ដើម្បីដឹកទៅសង្រ្គោះ ប៉ុន្តែបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ទោះជាយ៉ាងក្ដីរង់ចាំសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុ នៃបទល្មើសនេះ ៕
