អន្តរជាតិះ- ក្លិបមេឃខៀវ Manchester City បានចាញ់ក្លិបបិសាចក្រហម Manchester United ដោយលទ្ធផល ១-២ ក្នុងជំនួប Manchester Derby ប្រកួតសប្ដាហ៍ទី១៦ ពានរង្វាន់ Premier League។
– ការប្រកួតយប់មិញ ក្រុមម្ចាស់ផ្ទះ Man City បានបើកការនាំមុខមុន ១-០ នៅនាទី៣៦ ប៉ុន្តែត្រូវបានក្រុមភ្ញៀវ Man Utd វាយបកយកឈ្នះនៅចុងវគ្គទី២ ក្រោយចាយពេលត្រឹមតែ៣នាទីប៉ុណ្ណោះ បន្ទាប់ពីខ្សែបម្រើ Bruno Ferna nd es ស៊ុតពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៨៨ និងកីឡាករ Amad Diallo ស៊ុតចូលនៅនាទី៩០។
– បច្ចុប្បន្ន Man City បានធ្លាក់មកលេខរៀងទី៥ ក្នុងតារាងពិន្ទុពានរង្វាន់ Premier League ក្រោយប្រកួត១៦លើក ឈ្នះ៨ ស្មើ៣ ចាញ់៥ មាន២៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន៩ពិន្ទុ ខណៈ Man Utd ឈរលេខ១៣មាន២២ពិន្ទុ៕
