ពោធិ៍សាត់ ៖- កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះមានសេចក្តីរាយការណ៍មកថា លៀសខុសច្បាប់(ល្អិតៗ)យ៉ាងតិចជាង៥០តោន កំពុងដឹកជញ្ជូនតាមរយៈរថយន្តបែន ទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសជិតខាង ។
– ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពខាងលើ ធ្វើឡើងនៅចំណុចកំពុងដរ(មាត់ទឹកបឹងទន្លេសាប)ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជញ្ជូនតាមរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ ទើបចេញដំណើរតាមច្រកព្រំដែន(ជ្រៃធំ)ខេត្តកណ្ដាល ឆ្ពោះទៅប្រទេសវៀតណាម ។
– ករណីខាងលើនេះ សូមថ្នាក់ដឹកនាំក្រសួងពិនិត្យមន្រ្តីថ្នាក់មូលដ្ឋានឲ្យបានស៊ីជម្រៅផង៕
