លទ្ធផលការចាប់ឆ្នោតជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបចេញហើយ ​

កីឡាះ- លទ្ធផលចាប់ផ្តើមបែងចែកពូល ដើម្បីប្រកួតជម្រុះប្រជែងកៅអីឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឆ្នាំ២០២៦ ប្រចាំទ្វីបអឺរ៉ុប (UEFA) ត្រូវបានរកឃើញរួចរាល់ហើយ កាលពីរាត្រីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល FIFA ដែលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។

– ការប្រកួតប្រជែងសន្សំពិន្ទុតាមពូលនីមួយៗនៅអឺរ៉ុប នឹងចាប់ផ្តើមធ្វើឡើងចាប់ពីខែមីនា និងបញ្ចប់នាខែវិច្ឆិកា ឆ្នាំ២០២៥។

– ការចាប់ឆ្នោតដែលមានដល់ទៅ ១២ពូល (A-L) ដោយមានពូលខ្លះមាន ៤ក្រុម ៥ក្រុម និង ៦ក្រុមទៀតផង គ្រាដែលក្រុមលេខ១ ប្រចាំពូលនីមួយៗ ទទួលបានកៅអីស្វ័យប្រវត្តិឡើងទៅវគ្គចែកពូល ៤៨ក្រុមនា World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។

– ចំណែកឯក្រុមលេខ២ ទាំង ១២ក្រុម បូកនឹង ៤ក្រុមមកពី UEFA Nations League ដើម្បីបាន ១៦ក្រុមលេងជម្រុះបន្តទៀត ដោយត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួត ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ក្នុងការស្វែងរកកៅអី World Cup 2026 ទៀតដែរ។

– ខាងក្រោមនេះជា លទ្ធផលចាប់ពូលទាំង ១២ប្រចាំតំបន់អឺរ៉ុប (UEFA)៖

A៖ អាល្លឺម៉ង់/អ៉ីតាលី (ក្រុមឈ្នះ) ស្លូវ៉ាគី អៀរឡង់ខាងជើង និងលុចសំបួរ

B៖ ស្វីស ស៊ុយអែត ស្លូវេនី និងកូសូវ៉ូ

C៖ ព័រទុយហ្គាល់/ដាណឺម៉ាក (ក្រុមចាញ់) ក្រិក ស្កុតឡេន និងប៊ែលឡារុស

D៖ បារាំង/ក្រូអាត (ក្រុមឈ្នះ) អ៊ុយក្រែន អ៉ីស្លង់ និងអាហ្សឺបៃហ្សង់

E៖ អេស្ប៉ាញ/ហូឡង់ (ក្រុមឈ្នះ) តួកគី ហ្ស៊កហ្ស៊ី និងបុលហ្គារី

F៖ ព័រទុយហ្គាល់/ដាណឺម៉ាក (ក្រុមឈ្នះ) ហុងគ្រី សាធារណរដ្ឋអៀរឡង់ និងអាមេនី

G៖ អេស្ប៉ាញ/ហូឡង់ (ក្រុមចាញ់) ប៉ូឡូញ ហ្វាំងឡង់ លីទុយអានី និងម៉ាល់តា

H៖ អូទ្រីស រ៉ូម៉ានី បូស្នី កោះស៊ើប និងសាំងម៉ារ៉ាំង

I៖ អាល្លឺម៉ង់/អ៉ីតាលី (ក្រុមចាញ់) ន័រវេស អ៊ីស្រាអែល អ៉ីស្តូនី និងម៉ូដូវ៉ា

J៖ ប៊ែលហ្សិក វ៉េល ម៉ាសេដូន កាហ្សាក់ស្ថាន និងលិចធិនស្ថាន

K៖ អង់គ្លេស ស៊ែប៊ី អាល់បានី ឡាត់វី និងអង់ដូរ៉ា

L៖ បារាំង/ក្រូអាត (ក្រុមចាញ់) សាធារណរដ្ឋឆេក ម៉ុងតេនីក្រូ កោះហ្វារ៉ូ និងហ្ស៊ីប្រាតា៕

 

You might like