ភ្នំពេញ៖ – យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ជាលទ្ធផលរយៈពេល១១ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសសរុបចំនួន៣,៧៩៩គ្រឿង, ក្នុងនោះ រថយន្តធំ ៦៣គ្រឿង, រថយន្តតូច ១,១៧២គ្រឿង និងម៉ូតូ ២,៥៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
– ខណៈយានយន្តចូលគោលដៅចំនួន ៤,៩៤៣គ្រឿង, រថយន្តធំ ១០៣គ្រឿង, រថយន្តតូច ១,៦៦៤គ្រឿង, ម៉ូតូ ៣,១៧៦គ្រឿង ។
– នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ នៅថ្ងៃទី១១ ខែធ្នូនេះ កម្លាំងសមត្ថកិច្ច បន្តរកឃើញយានយន្តល្មើសចំនួន ៣១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
– ក្នុងប្រតិបត្តិការនេះដែរ ចំនួនគោលដៅសរុប ២០១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨៥គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១២២គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៣គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ២២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
– របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
