ចេញហើយជម្រើស១១នាក់ដំបូងល្អបំផុតប្រចាំឆ្នាំ២០២៤ ខណៈ Messi អវត្តមានជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ

កីឡាះ- លទ្ធផលការបោះឆ្នោតជម្រើសកីឡាករ១១នាក់ដំបូងល្អបំផុតប្រចាំឆ្នាំ២០២៤របស់ពិភពលោក ត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ដោយសមាគមកីឡាករសកលលោក(FIFPRO)​ជាមួយ​កីឡាករ៦រូបមកពីក្លិប Real Madrid ​និង៤រូប ​មកពី Manchester City និងម្នាក់ទៀតមកពី Liverpool ខណ Lionel Messi អវត្តមានជាលើកដំបូងក្នុងរយៈពេលជិត ២០ ឆ្នាំ។

– ពាន FIFPRO World 11 ឆ្នាំ 2024 គឺជា​លើកដំបូងចាប់តាំងពីឆ្នាំ ២០០៦ ដែល​គ្មានវត្តមាន Messi ។ កីឡាករអាហ្សង់ទីនរូបនេះ​បានកាន់កំណត់ត្រា​នេះចំនួន១៧លើក តែពេលនេះត្រូវបានជំនួស​ដោយ Erling Haaland, Kylian Mbappe និង Vinicius Jr។

– ខាងក្រោមនេះជា FIFPRO World 11 ​ 2024 ដែលរៀបក្នុងទម្រង់ ៣-៤-៣

– អ្នកចាំទី

Ederson (Manchester City, Brazil)

– អ្នកការពារ

Dani Carvajal (Real Madrid, អេស្ប៉ាញ)

Virgil van Dijk (Liverpool, ហូឡង់)

Antonio Rudiger (Real Madrid, អាល្លឺម៉ង់)

– ខ្សែបម្រើ

Jude Bellingham (Real Madrid, អង់គ្លេស)

Kevin De Bruyne (Manchester City, Belgium)

Toni Kroos (Real Madrid, Germany)

Rodri (Manchester City, Spain)

– ​ខ្សែប្រយុទ្ធ

Erling Haaland (Manchester City, Norway)

Kylian Mbappe (Paris Saint-Germain/Real Madrid ប្រទេសបារាំង)

Vinicius Jr (Real Madrid, ប្រេស៊ីល)។

 

You might like