កីឡាះ- ក្លិបអាជីព Inter Miami FC បានសម្រេចតែងតាំងអតីតខ្សែបម្រើអាហ្សង់ទីន និង Liverpool គឺលោក Javier Mascherano ជាគ្រូបង្វឹកថ្មី ក្រោមកិច្ចសន្យា ៣ឆ្នាំ ពោលគឺរហូតដល់ចប់រដូវកាលឆ្នាំ២០២៧ តែម្តង។
– បុរសវ័យ ៤០ឆ្នាំរូបនេះ ត្រូវចូលដឹកនាំក្លិបរបស់ David Beckham ជំនួសកៅអីគ្រូបង្វឹកអាហ្សង់ទីនដូចគ្នា Gerardo Martino ដែលបានលាឈប់កាលសប្តាហ៍មុន ដោយសារហេតុផលផ្ទាល់ខ្លួន។
– ការដឹកនាំក្លិបលេងនៅ Major League Soccer ទឹកដីសហរដ្ឋអាមេរិកនេះដែរ Mascherano នឹងបានជួបជុំគ្នាវិញជាមួយ Lionel Messi អតីតមិត្តរួមក្រុមទាំងនៅជម្រើសជាតិអាហ្សង់ទីន និងក្លិប FC Barcelona ក្រោយពេល Messi បានចូលរួមជាមួយ Inter Miami នាអំឡុងខែកក្កដា ឆ្នាំ២០២៣។
– នៅចាំបាន Javier Mascherano ទើបតែបានដឹកនាំក្រុមឈុត U23 អាហ្សង់ទីន ឈានដល់វគ្គ ៨ក្រុមចុងក្រោយនៅ ព្រឹត្តិការណ៍ Paris Olympics មុនពេលលាឈប់៕
